ដើម្បីសើចសប្បាយ WordPress.com site

ផ្ការៀងបេះដូង

ស្លាយដ៍សូវ៍​នេះ​ត្រូវការ JavaScript។

១-គ្រួសារអ្នកសង្គមបាញ់លលក…..មានបុត្រពន្លកឈឺស្គមប្រាណ
ម្ដាយសែនព្រួយនឹងបុត្រកល្យាណ…..មានទុក្ខជាប់ប្រាណជាហូរហែ។
២-កូនគាត់ស្គមស្គាំងគ្រុណផ្ដាសាយ…..ជួនរាករូសម្ដាយគ្មានទំនេរ
រក្សាថែទាំថ្នមបំពេរ…..ខ្លាចកូនមាសមេអស់សង្ខារ។
៣-ភ័យពេកសម្រេចនាំបុត្រស្ងួន…..រកគ្រូមើលខ្លួនកូនកនិដ្ឋា
ក្រែងខ្មោចធើឬខុសមេបា…..ឬមានរោគាប្រចាំកាយ។
៤-ម្ដាយជួបគ្រូ លើកដៃប្រណម…..សូមមេត្តាខ្ញុំ គាត់បរិយាយ
កូនគាត់រាគរូសគ្រុនផ្ដាសាយ…..រីឯរាងកាយស្គមម៉្លេះទេ។
៥-គ្រូឃើញទារកសាច់ស្លេកស្លាំង…..ខ្លួនក៏ស្គមស្គាំងផ្លែកខុសគេ
ក៏សួរ ប្ដីមានមឹមដោះអ្នកទេ!…..ម្ដាយខ្មាស់ ឆ្លើយទេអត់មឹមផង។
៦-គ្រូថា ត្រូវនិយាយការពិត…..ងាយស្រួលពិនិត្យព្យាបាលផង
គ្រូសួរបញ្ជាក់ពីរបីដង…..ទើបគាត់ឆ្លើយឆ្លង មឹមមែនហ្នឹង!។
៧-គ្រូប្រាប់ ឈប់ឲ្យប្ដីមឹមដោះ…..កូនអ្នកនឹងរស់ជារឹងប៉ឹង
កូនអ្នកធ្លាក់ខ្លួនឈឺអញ្ចឹង…..ព្រោះឪវាប្រឹងមឹមឡើងខ្សោះ។
៨-ម្ដាយជឿតាមគ្រូឈប់ឲ្យប្ដី…..មឹមដោះស្រីថ្លៃពីពេលនោះ
ស្រាប់តែកូនគាត់ជាស្រស់បស់…..ដោយមានទឹកដោះមឹមហូរហៀ។
៩-កូនជាស្រួលបួលស្រាប់តែប្ដី…..ស្រកសាច់រាល់ថ្ងៃឥតរោគា
ស្គមទៅៗស្ទើរក្ស័យជីវា…..ព្រោះអីភរិយាឈប់ឲ្យមឹម។
១០-ប្រាណស្គមដូចអ្នកកឹកកញ្ឆា…..ទុក្ខក្នុងឱរាអស់សង្ឃឹម
តូចចិត្តភរិយាឈប់ឲ្យមឹម…..រស់នៅឥតខ្លឹមសារអ្វីឡើយ។
១១-សម្រេចចិត្តចុះចោលភរិយា…..នៅយូរអត្តាក្សិណក្ស័យវើយ
រកស្រីផ្សេងក្រែងជាសះស្បើយ…..ធាត់ដូចដើមអើយចិត្តក្ដុកក្ដៀត។
១២-បុរសកំសត់សំណាងណាស់…..រកឱសប្រទះឈើងាប់ទៀត
បានជួបមេម៉ាយប្រឹងសង្វាត…..រកប្ដីក្មេងស្អាតក៏ជួបគ្នា។
១៣-មេម៉ាយរ៉ឺត្រែតទ្រព្យស្ដុកស្ដម្ភ…..រស់នៅមនោរម្យតែឯកា
កើតក្ដីអផ្សុកក្នុងកាយា…..នឹកចង់បានស្វាមីវ័យក្មេង។
១៤-គាត់បានជួបបុរសពោះម៉ាយ…..ចិន្ដារីករាយប្រឡែងលេង
ស្ទាបថ្នាក់ថ្នមឱបថើបប្ដីក្មេង…..មេចាស់ប៉ះក្មេងរំភើបក្រៃ។
១៥-រៀបការហើយបានមួយអាទិត្យ…..ប្ដីក្មេងស្គមស្វិតឈឺល្ហិតល្ហៃ
រាករួសគ្រុនក្ដៅឲ្យយាយភ័យ…..ប្ដីក្មេងកើតអីផ្លែកអស្ចារ្យ។
១៦-គាត់នាំប្ដីទៅមន្ទីរពេទ្យ…..ពិនិត្យសង្កេតមើលរោគា
annalyse ឈាមសព្វប្រការ…..ឥតឃើញរោគា ពេទ្យសែនឆ្ងល់។
១៧-ពេទ្យប្រាប់ទៅយាយរោគចម្លែក…..annalyse វែកញែកគ្មានសល់
ឬមួយទាស់ចំណីពេទ្យងឿងឆ្ងល់…..សូមយាយជួយផ្ដល់នូវការពិត។
១៨-យាយថា គាត់ញ៉ាំដូចខ្ញុំដែរ…..គឺញ៉ាំលើសតែ មឹមដោះស្វិត
ការហើយថ្មីៗមឹមអត់អាណិត…..ជំរាបការពិតគ្រប់ប្រការ។
១៩-អញ្ចឹង!មឹមដោះហួស délai…..ជួយមិនរួចទេ ពេទ្យវាចា
ប្ដីដាច់ដង្ហើមក្ស័យជីវា…..ទាស់នឹងអាហារដោះហួស délai៕

2-ដោះប៉ុនក្រូច…
០១-ក្លើបីនាក់ស្មោះស្ម័គ្រភក្ដី…..ចៃដន្យអីត្រីមិត្តជួបគ្នា
លោតអោបកាយសប្បាយខ្ញៀវខ្ញារ…..នាំឲ្យចិន្ដារំភើបក្រៃ។

០២-ត្រីមិត្តជជែកពិភក្សា…..សួរសុខទុក្ខាភរិយាថ្លៃ
ព្រមទាំងគ្រួសារកូនប្រុសស្រី…..ហើយរកស៊ីអីមិត្តថ្លៃថ្លា។
០៣-ត្រីមិត្តសែនត្រេកអរកន្លង…..បានជួបគ្នាម្ដងផឹកជុំគ្នា
និយាយរឿងសើចលេងផងណ៎ា…..រីករាយអស្ចារ្យអ្នកទាំងបី។

០៤-ដល់ពេលស្រវឹងគេសួរគ្នា…..យើងបានរៀបការយូរហើយវ៉ី
ចង់ដឹងថាកាលនៅក្មេងវ័យ…..ការហើយថ្មីៗស្រីធ្វើយ៉ាងណ៎ា។
០៥-មិត្តពោធិៈ ប្រពន្ធអញនាងខ្លាច…..លូកស្ទាបថ្លៃខ្វាចដាច់ហត្ថា
ទំរាំបានខ្លួនមួយសប្ដាហ៍…..ឥឡូវជីវាកេសអញញយ។

០៦-មិត្តថ្លុងៈ ប្រពន្ធអញហ៊ុំជិត…..ចងក្បិតរុំរឹតមិនព្រមឲ្យ
ឥឡូវងាកកេសៗអញញយ…..មិនដកមេឲ្យខឹងខ្នក់ខ្នាញ់។
០៧-មិត្តឆ្មាៈ ប្រពន្ធអញខុសគេ…..គឺថ្លៃមាសមេឡើងលើអញ
ហើយចាប់សម្រាតខោអញ…..អញភ័យញ័រចាញ់ច្រាបមាសស្នេហ៍។

០៨-មិត្តពោធិ៍ថាៈ ដោះប្រពន្ធអញ…..ស្ទាបលេងស្រៀវស្រាញអ្វីម៉្លេះទេ
ប៉ុនក្រូចពោធិ៍សាត់ធំល្មដែរ…..ពេញចិត្តអញទ្វេល្អអស្ចារ្យ។
០៩-មិត្តថ្លុងថាៈ ប្រពន្ធអញវិញ…..ដើមទ្រូងពោរពេញធំមហិមា
ដោះប៉ុនក្រូចថ្លុងល្អអស្ចារ្យ…..បានស្ទាបកាយាស្រៀវស្រើបក្រៃ។

១០-មិត្តឆ្មាៈ សូមក្លើស្ដាប់ការពិត…..ប៉ុនក្រូចឆ្មា…មិត្តពោធិ៍ឆ្លើយស្អី!
ដោះប៉ុនក្រូចឆ្មា!!!តូចម៉្លេះវ៉ី…..មិត្តថ្លុងស្រដីតូចម៉្លេះហ្អា!។
១១-ចុះអ្ហែងស្ទាបអង្អែលយ៉ាងម៉េច?…..ប៉ុនបូសទ្រនិចមឹមយ៉ាងណ៎ា!
មិត្តថ្លុងមិត្តពោធិ៍ស្រែកព្រមគ្នា…..ដោះប៉ុនក្រូចឆ្មា!តូចណាស់ល្បង។

១២-មិត្តឆ្មាក៏ស្រែកតបទៅភ្លាម…..អ្ហែងនៅឲ្យស្ងៀមឈប់ឆ្លើយយឆ្លង
អញមិនទាន់បរិយាយចប់ផង…..ឆ្លើយកាត់ឌឺដងមិនដឹងអី។
១៣-ប៉ុនក្រូចឆ្មាគឺគ្រាន់តែក្បាលដោះ! ចំណែកតួដោះធំប៉ុនល្អី
ដោះប៉ុនក្រូចថ្លុង-ពោធិ៍សាត់មកអួតអី!…..ហើយមិត្តទាំងបីហ៊ោកញ្ជ្រៀវ៕

3-ដាក់ប៉ាច់ល្មមប៉ក
០១-កំឡោះក្រមុំស្រឡាញ់គ្នា…..ជាគូសង្សារស្ម័គ្រស្មោះក្រៃ
តែងណាត់ជួបគ្នារាល់រាត្រី…..ក្បែរគុម្ភស្លឹកគ្រៃជិតមាត់ស្រះ។

០២-កំឡោះជំរាបដល់ពុកម៉ែ…..ដណ្ដឹងមាសមេឆាប់រហ័ស
ដោយបានសច្ចាស្បត់មុខព្រះ…..ចិត្តមិនប្ដូរផ្លាស់លុះអវសាន។
០៣-មេបាខាងប្រុសរកចាស់ទុំ…..ចូលសួរម្ដាយមុំសុំចងស្ពាន
ដណ្ដឹងកូនស្រីល្អចំណាន…..យកជាឧទ្ទានក្រុមគ្រួសារ។

០៤-មេបាខាងស្រីមិនពេញចិត្ត…..ឥតដឹងរឿងពិតកូនទេរ៉ា
ទោះគេដណ្ដឹងតាមផ្លូវការ…..យកលេះឆ្លើយថាកូនក្មេងខ្ចី។
០៥-កូនស្រីនៅជិតឮ ឆ្លើយថា…..នៅក្មេងឯណ៎ាខ្ញុំពេញវ័យ
ដាក់ប៉ាច់ល្មមប៉ករាល់រាត្រី…..ក្បែរគុម្ភស្លឹកគ្រៃមាត់ស្រះយើង។

០៦-ម្ដាយមុខក្រហមឮដូច្នោះ…..បាក់មុខមាត់ឈ្មោះស្ទុះក្រោកឡើង
ស្រែកជេរឆួលឆេះក្ដៅដូចភ្លើង…..ថាងែងលើកជើងឲ្យប្រុសធើ!។
០៧-កូនតប មិនបានលើកជើងទេ…..គឺខ្ញុំវិញទេអង្គុយលើ
បើម៉ែមិនជឿសាកល៎មើល!…..ស្រៀវស្រើបរង្គើអស់អង្គប្រាណ។

០៨-ម្ដាយស្រែក យ៉ាស់!ងែងចេះជាងអញ!…..ឱរាឆួលខ្នាញ់ជេរព្រមាន
ថាកូនមិនស្ដាប់ដំបូន្មាន…..ធ្វើខុសបំពានទម្លាប់ខ្មែរ៕

សូមអរគុណដែលបានចូលទស្សនាៈ


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s


តាមដាន

Get every new post delivered to your Inbox.